លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ចំនួន ២គម្រោង
នាព្រឹកថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៧ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ(ដឹករីកម្លប់ជ្រៃ)។
--------------------------------------------
លោក ហេង សុជាតិ អនុប្រធានមន្ទីរ តំណាងលោកប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ បានអញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ អាករពិសេស និងអាករ លើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវសម្ភារៈបរិក្ខារផលិតកម្ម និងវត្ថុធាតុដើម ចំនួន ២គម្រោង រួមមាន៖
១. រោងចក្រផលិត និងផ្តុំដំឡើងបរិក្ខារដឹកជញ្ជូនរុញដោយដៃ និងបរិក្ខារសម្រាប់ បោះជំរុំ មានទីតាំងស្ថិតនៅក្នុងអគារលេខ K-1 ផ្លូវជាតិលេខ៤ ភូមិអូរចំណារ ក្រុង កំពង់សោម ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន HONGRUNFA (CAMBODIA) MACHINERY CO.,LTD.
២.រោងចក្រផលិត កែច្នៃ និងដំឡើងសម្ភារៈប្រើប្រាស់ក្នុងផ្ទះ មានទីតាំងស្ថិតនៅក្បាល ដីលេខ A និងB ផ្លូវលេខ៤១ ក្រុមទី២៣ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ របស់ក្រុមហ៊ុន SENCE INDUSTRIES (CAMBODIA) CO.,LTD.។
ព័ត៌មានទាក់ទង